Tesla គ្រងតំណែងលេខមួយនៅអាមេរិក វ៉ាដាច់ម៉ាកឡានប្រណីតធំៗ

[ទីផ្សារបរទេស] តាមទិន្នន័យ​របស់ Experian បានឲ្យដឹងថា Tesla គឺជា​ក្រុមហ៊ុនដែលលក់រថយន្តប្រណីតបាន​ច្រើនជាងគេក្នុងរយៈពេលប្រាំខែដំបូងនៃឆ្នាំ២០២២នេះ ប្រចាំទីផ្សារសហរដ្ឋអាមេរិក ដោយលក់បានសរុប ១៧៩ ៥៧៤គ្រឿង កើនឡើង ៦៦%។ BMW ស្ថិតនៅចំណាត់ថ្នាក់លេខពីរ ជាមួយចំនួនលក់រថយន្តប្រណីតមានសរុប ១៣៣ ២០៩គ្រឿង ជាការធ្លាក់ចុះ ១១% ចំណែក Lexus ធ្លាក់មកនៅ​ចំណាត់ថ្នាក់លេខបីជាមួួយចំនួនលក់សរុប ១១២ ២៩៦គ្រឿង ដែលជាការថយចុះរហូតដល់ ១៩% និង Mercedes-Benz នៅលេខបួន ជាមួយចំនួនលក់ ១១០ ៥៨៤គ្រឿង ថយចុះ ១៧% ហើយម៉ាក Audi ធ្លាក់ចុះ​ខ្លាំងជាង​គេរហូតដល់ ៣៥% ជាមួយចំនួនលក់សរុប ៦៧ ៩៨៦គ្រឿង។ បើគិតតែរថយន្តអគ្គិសនីប្រណីតវិញ Tesla គ្រងតំណែងលេខមួយ តាមពីក្រោយដោយ Audi លក់បាន ៦ ៦១៧គ្រឿង, Porsche លក់បាន ៣ ៦២៧គ្រឿង ស្ថិតនៅចំណាត់​ថ្នាក់​លេខបី និង … Continue reading Tesla គ្រងតំណែងលេខមួយនៅអាមេរិក វ៉ាដាច់ម៉ាកឡានប្រណីតធំៗ